នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង, មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសលេខ ០០២ សហវ.ប្រក និងកែសម្រួលទំហំដីលម្អៀង ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជំនាញ លោក លោកស្រី តំណាងអភិបាលក្រុង ស្រុក លោក លោកស្រី តំណាងមេឃុំ ចៅសង្កាត់ ចំនួនប្រមាណ ១២០ នាក់។
កិច្ចប្រជុំនេះផ្សព្វផ្សាយ ក្នុងគោលបំណងបញ្ជ្រៀបការយល់ដឹងពីការស្នើសុំជ្រមះ និងការកែទំហំដីលម្អៀង ដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ស្របតាមនីតិវិធីជាធរមាន។